ស្ពានអាកាសទីបី នឹងត្រូវសាងសង់ ជាពីរដំណាក់កាល ប្រើរយៈពេល២៦ ខែ និងចំណាយ ប្រាក់ប្រមាណ១៧ លានដុល្លារ

ភ្នំពេញៈ យោងតាមគេហទំព័រ របស់សាលារាជ ធានីភ្នំពេញ បានឲ្យដឹងថា បន្ទាប់ពីប្រមុខ រាជរដ្ឋាភិបាលកម្ពុជា សម្រេចឲ្យសាងសង់ ស្ពានអាកាសស្ទឹង មានជ័យរួចមក ក្រុមអ្នកជំនាញរបស់ ក្រុមហ៊ុន OCIC រួមទាំងមន្ត្រី បច្ចេកទេសរបស់ សាលារាជធានីភ្នំពេញ កំពុងរៀបចំគម្រោង ក្នុងការផ្តើមអនុវត្តន៍កសាងស្ពានអាកាសទី៣ នេះជា២ ដំណាក់ កាល ដែលមាន តំលៃជាង១០ លាន ដុល្លារ។

គេហទំព័រសាលារាជធានីឲ្យដឹងទៀតថា ប្រតិបត្តិការស្ថាបនានឹងបែងចែកជា ២ដំណាក់កាលនេះគឺ ដំណាក់ កាលទី១.សាងសង់ស្ពានអាកាសមេ០២ ស្ពានរូងក្រោមដី០១ ដោយប្រើរយៈ ពេលសាងសង់ចំនួន១៨ ខែ និងត្រូវចំណាយថវិកាអស់ប្រមាណជាង១២ លានដុល្លារសហរដ្ឋអាមេរិក និង ដំណាក់កាល ទី២.សាងសង់ ស្ពានបែកខ្នែងចំនួន០១ និងស្ពានឆ្លងកាត់ប្រឡាយចំនួន០២ ដោយប្រើរយៈពេលសាងសង់ចំនួន៨ ខែ និងចំណាយអស់ថវិកាប្រមាណជិត ៥លានដុល្លារសហរដ្ឋអាមេរិក។

ក្នុងឱកាសសម្ពោធស្ពានអាកាស៧មករា សម្តេចតេជោនាយករដ្ឋមន្ត្រី ហ៊ុន សែន បានលើកឡើងពីកិច្ច បន្តការស្ថាបនាស្ពានអាកាសទីបី ដោយបានបញ្ជាក់ពីប្រភពថវិកា ដែលនឹងត្រូវយកមក ប្រើប្រាស់ក្នុង ការអនុវត្តគម្រោងមួយនេះ ត្រូវចំណាយអស់ជិត ១៨លានដុល្លារ គឹបានមកពីការវិនិយោគតំបន់ទីក្រុង រណបរបស់ក្រុមហ៊ុនOCIC ជ្រោយចង្វារនោះឯង ក្រោមយុទ្ធសាស្ត្រ “យកក្រុង ចិញ្ចឹមក្រុង”។

គួរបញ្ជាក់ថា ស្ថានភាពចរាចរណ៍ចំណុចប្រសព្វ ស្ពានស្ទឹងមានជ័យបច្ចុប្បន្ន មានសភាពស្មុគស្មាញ មានការកកស្ទះស្ទើរជាប្រចាំ អាជ្ញាធររាជធានីភ្នំពេញបានសុំគោលការណ៍ពី សម្តេចតេជោ ធ្វើការសិក្សាលទ្ធភាព សាងសង់ស្ពានអាកាសទីបី ។

ឆ្លងកាត់ការសិក្សាអស់រយៈពេលយ៉ាងយូរ និងកិច្ចប្រជុំដ៏ស្វិតស្វាញ ជាច្រើនលើក ច្រើនសារ សាលារាជធានី មន្ទីរសាធារណការ ក្រុមហ៊ុនOCIC និងក្រុមហ៊ុន ស៊ីណូប៉ាស៊ីហ្វិក បានរកឃើញនូវដំណោះស្រាយមួយដ៏ប្រសើរ ក្នុងចំណោមជំរើសចំនួន៦ ដោយសាងសង់ ស្ពានអាកាសមួយ ដែលស្ថិតក្នុង សង្កាត់ស្ទឹងមានជ័យ (ខណ្ឌមានជ័យ) សង្កាត់ទំនប់ទឹក (ខណ្ឌចំការមន) និងសង្កាត់បឹងសាឡាង (ខណ្ឌទួលគោក) ដែលជា ជម្រើសទី៦ ពីព្រោះជាជម្រើសដែលល្អជាងគេ នឹងអាច ដោះស្រាយបញ្ហាចរាចរគ្រប់ប្រភេទ មានលក្ខណៈ យុទ្ធសាស្ត្រយូរអង្វែង និងធានាដោះស្រាយបញ្ហាកកស្ទះចរាចរ។ រីឯការសាងសង់ ចំពោះជម្រើសនេះ គេអាចអនុវត្តន័ជាដំណាក់ៗ បានទៅតាមលទ្ធភាពហិរញ្ញវត្ថុ។

ស្ពានអាកាសនេះ ត្រូវបានសិក្សាប្លង់មេរួចរាល់ តាមលក្ខណៈបច្ចេកទេស សាងសង់ស្ពានអាកាសធំ ពីបេតុងអារមេស្របពីលើផ្លូវលេខ ២៧១ ត្រង់ចំនុចភ្លើងស្តុបមានទទឹង ១៤.៨០ម៉ែត្រ សម្រាប់ចរាចរទ្វេរទិស ដោយមាន ០២ខ្សែទៅ និង០២ខ្សែមក, សាងសង់ស្ពានអាកាសតូចពីរឯកទិស ពីបេតុងអារមេមាន ទទឹង៦.៥០ម៉ែត្រ និងសាងសង់ស្ពានបេតុងមួយទៀ តជំនួសស្ពានបាឡេដែលមានទទឹង ៨ម៉ែត្រ, អ៊ុតកៅស៊ូអមសង្ខាងស្ពានទទឹងពី ៥.៥០ម៉ែត្រ ទោ៧ម៉ែត្រ និងចិញ្ចើម ៣ម៉ែត្រ, កំពស់សុវត្តិភាពក្រោមស្ពាន ៥.២០ម៉ែត្រ ក្រៅពីនេះការស្ថាបនាលូ ច្រាំងបេតុងប្រឡាយជើងទេរ សួនច្បារ ខឿនបែងចែកទ្រូងស្ពាន ដំឡើងបង្គោលភ្លើង លាបគំនូសចរាចរ ដាក់ស្លាកចរាចរជាដើម៕

ប្រភព http://www.dap-news.com

About NobVeasna

I am a student of International Economics at National Economic University, Hanoi, Vietnam
អត្ថបទនេះត្រូវបាន​ផ្សាយក្នុង Uncategorized។ ប៊ុកម៉ាក តំណភ្ជាប់​អចិន្ត្រៃ​យ៍​

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s