សម្ដេចតេជោ នឹងដឹកនាំ គណៈប្រតិភូ គោរពវិញ្ញាក្ខន្ធ យុទ្ធមិត្ដ ទាំង ៤៩នាក់ នៅ វៀតណាម

ភ្នំពេញ ៖ ដើមខែមករា ឆ្នាំ២០១២នេះ តាមការគ្រោងទុក សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា នឹងដឹកនាំ គណៈប្រតិភូជាន់ខ្ពស់ ទៅគោរពវិញ្ញាក្ខន្ធ យុទ្ធមិត្ដទាំង ៤៩នាក់របស់សម្ដេច នៅ ប្រទេសវៀតណាម ។

នៅក្នុងពិធី ដែលរៀបចំធ្វើឡើងនៅ ប្រទេសវៀតណាម នាពេលខាងមុខនេះ ត្រូវបានសម្ដេចនាយករដ្ឋមន្ដ្រី ថ្លែងឱ្យដឹង នៅព្រឹកថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០១១ ក្នុងពិធី ចែកសញ្ញាបត្រ ដល់និស្សិតជ័យលាភីវិទ្យា ស្ថានវ៉ាន់ដា គណនេយ្យ ។ សម្ដេចតេជោ បានមានប្រសាសន៍ថា “ខ្ញុំក៏ទៅគោរព វិញ្ញាក្ខន្ធយុទ្ធមិត្ដរបស់ខ្ញុំ ចំនួន ៤៩នាក់ ហើយនៅពេលនោះ ខ្ញុំនឹងមានសុន្ទរកថា សម្រាប់អ្នកទាំងឡាយ ដឹងពីកំណើតកម្លាំង ប្រដាប់អាវុធ សង្គ្រោះជាតិកម្ពុជា ”។ បើ យោងតាមសម្ដេចតេជោ នៅក្នុងពិធីគោរព វិញ្ញាក្ខន្ធនេះ នឹងមានការចូលរួមពីមន្ដ្រីជាន់ ខ្ពស់ របស់វៀតណាមជាច្រើនរូបផងដែរ។

សម្ដេចនាយករដ្ឋមន្ដ្រី បានថ្លែងបន្ដថា មានអ្នកខ្លះចូលក្នុងប្រទេស ប៉ុន្ដែ រហូតមក ដល់ពេលនេះ មិនទាន់ត្រូវបានរកឃើញ គ្រួសារនៅឡើយទេ ៕
ប្រភព៖ គេហទំព័រ ដើមអម្ពិល (http://www.dap-news.com)

About NobVeasna

I am a student of International Economics at National Economic University, Hanoi, Vietnam
អត្ថបទនេះត្រូវបាន​ផ្សាយក្នុង Uncategorized។ ប៊ុកម៉ាក តំណភ្ជាប់​អចិន្ត្រៃ​យ៍​

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s