ប្រាសាទព្រះវិហារ​ ទទួលភ្ញៀវជាតិ និងអន្តរជាតិ ជាច្រើន ក្នុងឱកាសឆ្លង ឆ្នាំសកល

ភ្នំពេញ៖ នៅគ្រាដែលតំបន់ទេសចរណ៍ធំ បានប្រារព្ធពិធីឆ្លងឆ្នាំសកល ដែលក្នុងនោះ រួមមានតំបន់ឆ្នេរ នៅខេត្តព្រះសីហនុ រៀបចំនូវពិធីបុណ្យសមុទ្រ និង ឆ្លងឆ្នាំសកល ខេត្តសៀមរាប រៀបចំនូវពិធីសម្តែង សិល្បៈ និងពិធីឆ្លងឆ្នាំ ដែលបានទាក់ទាញនូវភ្ញៀវទេសចរជាតិ និងអន្តរជាតិ រាប់ម៉ឺននាក់ទៅទស្សនា កម្សាន្តក៏ដោយ ក៏ប៉ុន្តែបើយើងក្រឡេកទៅមើលប្រាសាទដ៏មានវ័យចំណាស់ និងមានឈ្មោះល្បីរន្ទឺ គឺប្រាសាទព្រះវិហារ ក៏បានទទួលភ្ញៀវទេសចរជាតិ និងអន្តរជាតិជាច្រើនផងដែរ ។

ប្រធានមន្ទីរទេសចរណ៍ ខេត្តព្រះវិហារ លោក គង់ វិសាល បានប្រាប់មជ្ឈមណ្ឌលព័ត៌មាន ដើមអម្ពិលឲ្យដឹង នៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១១ ថា បើទោះបីជាខេត្ត ព្រះវិហារ មិនមានរៀបចំពិធីឆ្លងឆ្នាំ ដូចខេត្តនៅតំបន់ឆ្នេរ និងខេត្តសៀមរាបក៏ដោយ ក៏នៅថ្ងៃឆ្លងឆ្នាំសកលភ្ញៀវទេសចរ មកទស្សនា ប្រាសាទព្រះវិហារ មានចំនួន ច្រើនគួរសម ដែលប្រមាណជា ២០០នាក់ក្នុង១ថ្ងៃៗ។ ទោះជាយ៉ាងក៏ដោយនៅឆ្នាំ ២០១១នេះ ចំនួនភ្ញៀវទេសចរមកខេត្តព្រះវិហារបានថយចុះ តិចតួច បើធៀបនឹងឆ្នាំ ២០១០។

ប្រធានមន្ទីរទេសចរណ៍ ខេត្តព្រះវិហារ បន្ថែមថាចំនួនភ្ញៀវទេសចរ ដែលមកទស្សនា ខេត្តព្រះវិហារ មានការថយចុះប្រមាណជា ៧ភាគរយ ដែលការថយចុះនេះ ដោយសារកាលពីដើមឆ្នាំ ប្រាសាទ ព្រះវិហាររកការឈ្លានពានពីថៃ ។

លោកបន្តថា “ការថយចុះនេះ គឺវាស្ទើរតែមិនថយចុះផង ត្រឹម៧ភាគរយ បញ្ហាថយដែលធ្វើឲ្យចុះនេះ យើងដឹងទាំងអស់គ្នាហើយ ដោយបញ្ហាប្រឈមនៃសៀម ឈ្លានពាន កាលពីដើមឆ្នាំកន្លងទៅនេះ អីចឹងធ្វើឲ្យភ្ញៀវមានការធ្លាក់ចុះបន្តិចបន្តួច” ។

ក្រៅពីប្រាសាទព្រះវិហារ នៅខេត្តព្រះវិហារ នៅមានរមណីយដ្ឋានផ្សេងៗជាច្រើនទៀត ដូចជា ប្រាសាទបាកាន ឬព្រះខ័ន, ប្រាសាទកោះកេរ្តិ៍, ប្រាសាទក្រពុំឈូក ជាដើម៕

ប្រភព៖គេហទំព័រ ដើមអម្ពិល (http://www.dap-news.com)

About NobVeasna

I am a student of International Economics at National Economic University, Hanoi, Vietnam
អត្ថបទនេះត្រូវបាន​ផ្សាយក្នុង Uncategorized។ ប៊ុកម៉ាក តំណភ្ជាប់​អចិន្ត្រៃ​យ៍​

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s