ជាតិ

សម្ដេចតេជោ ប្រសិទ្ធិនាម ស្ពាន អាកាស ពេទ្យលោកសង្ឃ ជាស្ពានអាកាស ៧មករា

ភ្នំពេញ ៖ តបទៅនឹងការចង់បាន របស់ ប្រជាពលរដ្ឋ ក៏ដូចជាអាជ្ញាធរ រាជធានីភ្នំ ពេញ សម្ដេចនាយករដ្ឋមន្ដ្រី ហ៊ុន សែន នៅ ព្រឹកថ្ងៃទី២៨ ខែធ្នូ បានប្រសិទ្ធិនាមស្ពាន អាកាស ស្ដុបពេទ្យលោកសង្ឃទៅជាស្ពាន អាកាស ៧មករា ។

សម្ដេចតេជោ បានមានប្រសាសន៍ថា សម្ដេចនឹងចូលរួម បើកឱ្យប្រើប្រាស់ជាផ្លូវ ការ នូវស្ពានអាកាស ៧មករា នាថ្ងៃទី០៦ ខែមករា ឆ្នាំ២០១២ ហើយនឹងដាក់ឱ្យប្រើ ប្រាស់ជាផ្លូវការភ្លាម នៅថ្ងៃទី០៧ ខែមករា។

ប្រជាពលរដ្ឋ រាជធានីភ្នំពេញ មាន មោទនភាពជាខ្លាំង នៅពេលទទួលបាន សមិទ្ធិផល ស្ពានអាកាសទី២ ដើម្បីកាត់ បន្ថយការកកស្ទះចរាចរណ៍ និងដើម្បី ស្វាគមន៍មេដឹកនាំបណ្ដាប្រជាជាតិអាស៊ាន និងពិភពលោកមួយចំនួន ដែលគ្រោងមក រាជធានីភ្នំពេញ ដើម្បីចូលរួមកិច្ចប្រជុំ កំពូលនានា នាពេលខាងមុខ ។

ស្ពានអាកាស ៧មករា នៅស្ដុបពេទ្យ លោកសង្ឃ ដែលគ្រោងដាក់ឱ្យធ្វើចរាចរណ៍ នៅថ្ងៃទី ០៧ ខែមករា ខាងមុខនេះ ត្រូវ បានមន្ដ្រីសាលារាជធានីភ្នំពេញ ថ្លែងឱ្យដឹង ថា បើកការដ្ឋានសាងសង់ តាំងពីព្រឹកថ្ងៃទី ២៩ ខែធ្នូ ឆ្នាំ២០១០ ក្រោមអធិបតីភាព សម្ដេចតេជោ ហ៊ុន សែន ។ ស្ពាននេះមាន ប្រវែង ៣៤៥ ម៉ែត្រ ទទឹង ១៥,២ ម៉ែត្រ គឺ មានពីរ ទីមួយ ឈរលើផ្លូវសហព័ន្ធរុស្ស៊ី និង ស្ពានមួយទៀត ស្ថិតនៅលើផ្លូវកម្ពុជា ក្រោម គឺអាចធ្វើចរាចរណ៍បានតែមួយទិស ពោលអាចតែធ្វើដំណើរចុះ ប៉ុន្ដែ មិនអាច ឡើងបាននោះទេ ។

ស្ពានអាកាស ៧ មករា ត្រូវបានរាជរដ្ឋាភិបាល ប្រគល់សិទ្ធិឱ្យក្រុម ហ៊ុន OCIC របស់លោកឧកញ៉ា ពុង ឃាវសែ ស្ថាបនា ដែលមានតម្លៃទឹកប្រាក់ ៨.៣លានដុល្លារ ។ ប្រជាពលរដ្ឋសង្ឃឹមថា បន្ទាប់ពីស្ពានអាកាស ៧ មករា ដាក់សម្ពោធ ឱ្យប្រើប្រាស់ ស្ពានអាកាសទី៣ នៅស្ដុបស្ទឹងមានជ័យ នឹងលេចវត្ដមាន ជាបន្ដទៀត ៕
ប្រភព៖គេហទំព័រដើមអម្ពិល (http://www.dap-news.com)

សម្ពោធដាក់ឱ្យ ប្រើប្រាស់ អគារសិក្សា ពីរខ្នង ១២បន្ទប់

របស់សម្ដេច តេជោ ហ៊ុន សែន នៅស្រុកបាណន់

បាត់ដំបង ៖ អគារចំនួន២ខ្នង ស្មើនិង ១២បន្ទប់ ដែលជាអំណោយដ៏ថ្លៃថ្លារបស់ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី នៃ កម្ពុជា ត្រូវបានដាក់ សម្ពោធ ឱ្យប្រើ ប្រាស់ជា ផ្លូវការហើយ នៅព្រឹកថ្ងៃទី៣០ ខែធ្នូ ឆ្នាំ ២០១១នេះ ក្រោមអធិបតីភាពរបស់លោក ឧបនាយករដ្ឋមន្ដ្រី ស ខេង រដ្ឋមន្ដ្រីក្រសួង មហាផ្ទៃ និងមានការចូល រួមពីលោកអភិបាល ខេត្ដបាត់ដំបងប្រាជ្ញ ចន្ទ មន្ដ្រីសាលាខេត្ដ មន្ដ្រីក្រសួងមហាផ្ទៃ និងលោកគ្រូអ្នកគ្រូ សិស្សានុសិស្ស ប្រជាពលរដ្ឋជាច្រើននាក់ ផ្សេងទៀត ។

ពិធីសម្ពោធនេះ ត្រូវបានធ្វើឡើងនៅ សាលាបឋមសិក្សាឈើទាល ក្នុងភូមិឈើ ទាល ឃុំឈើទាល ស្រុកបាណន់ ខេត្ដបាត់ ដំបង ។

អគ្គារសិក្សាថ្មីខាងលើនេះ ជាការបង្ហាញ ថា រាជរដ្ឋាភិបាល បាននឹងបន្ដពង្រីកវិស័យ អប់រំ ដល់មូលដ្ឋានកាន់តែខ្លាំងដែលជាគោល នយោបាយចម្បងរបស់សម្ដេចតេជោ ហ៊ុន សែន ។

ប្រភព៖ គេហទំព័រ ដើមអម្ពិល​ (http://www.dap-news.com)

 

 

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s