ធនាគារ ជាច្រើន របស់វៀតណាម គ្រោងនឹង វិនិយោគទុន នៅក្នុង ប្រទេសកម្ពុជា

វៀតណាមៈ យោងតាម គេហទំព័រវៀតណាម “បាវម័រ” ចុះផ្សាយ នៅថ្ងៃទី១៦ ខែមករា ឆ្នាំ ២០១២ ថា ធនាគារ ជាច្រើន របស់ វៀតណាម គ្រោង នឹងវិនិយោគទុន នៅក្នុងប្រទេសកម្ពុជា ។ មានធនាគារវៀតណាមជាច្រើន មានផែនការ គ្រោងនឹងបណ្ដាក់ទុន នៅកម្ពុជា ដោយពួកគេយល់ឃើញ ថា ឆ្នាំនេះ អំណោយផល សម្រាប់ការវិនិយោគទុន ។

ធនាគារ “Maritime Bank” និង“Sai Gon – Hanoi Commercial Bank” កំពុងរៀបចំ ផែនការដើម្បី បង្កើតសាខារបស់ខ្លួន នៅ ក្នុង ប្រទេសកម្ពុជា ។ ជាមួយគ្នានេះដែរ ការបើកដំណើរការ នៃការបង្កើតសាខា វិនិយោគទុនបរទេស គឺធ្វើឡើងនៅក្នុងឆ្នាំនេះ ។

ធនាគារ ក៏បានសម្រេចចិត្ដ ចូលរួមក្នុងដំណើរការ ប្រតិបត្ដិការ ដោយផ្អែកលើសុវត្ថិភាព ការធានារ៉ាប់រង ក្នុងនោះ អាចមាននៅ ក្នុងប្រទេសឡាវ និងកម្ពុជា ។

ធនាគារ “SHB” កំពុងអនុវត្ដ ដំណើរចុងក្រោយរបស់ខ្លួន ដើម្បីឈានដល់ ការបើកសាខា នៅក្នុងប្រទេសកម្ពុជា ។ ធនាគារ មួយនេះ បានធ្វើបទបង្ហាញ ឱ្យដឹងថា ធនាគារបានសិក្សារួចហើយដែរថា តើកម្ពុជាមានទីផ្សារប្រកបដោយ សក្ដានុពល សម្រាប់ផ្ដល់នូវប្រតិបត្ដិការធនាគារ ។

លោក លី ហូ ឌុក “Le Huu Duc” មន្ដ្រីជាន់ខ្ពស់ ជាអនុរដ្ឋមន្ដ្រី ក្រសួងការពារជាតិ និងជាប្រធានក្រុមប្រឹក្សា គ្រប់គ្រង ពាណិជ្ជ កម្មផ្នែកកងទ័ព និងធនាគារហ៊ុន “MB ” បានលើកឡើងថា ការបើកឱ្យដំណើរការ សាខាធនាគារ នៅកម្ពុជា ក្នុងឆ្នាំមុន វាផ្ដល់ ឱ្យ យើងទទួលបាន ការអភិវឌ្ឍន៍ ដែលនេះជាយុទ្ធសាស្ដ្រ នៅឥណ្ឌូចិន ។

លោកបានបន្ដថា ធនាគារ “Martime Bank” សាខានៅភ្នំពេញ រំពឹងថា នឹងប្រែក្លាយ ជាស្ពានហិរញ្ញវត្ថុរឹងមាំ ដល់វៀតណាម ឡាវ និងកម្ពុជា និងបន្ដដល់សហគមន៍កម្ពុជា ថែមទៀត ។

លោក តាន់ ដេ ហាញ់ “Than The Hanh” នាយកគ្រប់គ្រង ធនាគារហ៊ុន “MB ”នៅកម្ពុជា បានលើកឡើងថា ក្នុងអំឡុង ប៉ុន្មាន ឆ្នាំថ្មីៗនេះ កម្ពុជាមានការរីកចម្រើន ច្រើនគួរឱ្យកត់សម្គាល់ ប៉ុន្ដែ ការផ្ដល់ឥណទាន និងសេវាកម្ម ផ្នែកធនាគារ នៅមានដែន កំណត់នៅឡើយ ។ កំណើនទុន ហាក់បីដូចជា កើនឡើងយឺត ព្រោះថា សេវាកម្មធនាគារ នៅមិនទាន់ប្រសើរនៅឡើយ ។

លើសពីនេះ សេវាកម្ម ដោយប្រើកាត និងទីផ្សារផ្ទៃក្នុង របស់ធនាគារ មិនទាន់មាន ការអភិវឌ្ឍន៍ឈាននៅឡើយ។ពាណិជ្ជកម្ម នៃអត្រាប្ដូរប្រាក់បរទេស និងទីផ្សារបម្រុង ជាផ្នែកមួយដែលសំខាន់ណាស់ ។

ទោះជាយ៉ាងនេះក្ដី ធនាគារ “Sacombank ” ទទួលបានជោគជ័យផងដែរ នៅកម្ពុជា ហើយធនាគារនេះបាន បង្កើតឡើងនៅ កម្ពុជា នៅក្នុងខែមិថុនា  ឆ្នាំ២០០៩ ដែលមានសាខា នៅរាជធានីភ្នំពេញ ។

នៅក្នុងខែតុលា ឆ្នាំមុន ធនាគារមួយនេះ បានសម្រេចចិត្ដ រៀបចំផែនការវិនិយោគ ឱ្យកើនឡើង១០០ភាគរយ នៅ កម្ពុជា ។ សម្រាប់ឆ្នាំ២០១០ និងដើមឆ្នាំ ៩ ខែក្នុងឆ្នាំ២០១១ ធនាគារមួយនេះ ដែលធ្វើប្រតិបត្ដិការ នៅកម្ពុជាមានទុនចល័ត សរុបចំនួន ៤០ លានដុល្លារ ក្នុងនោះ ផ្ដល់ប្រាក់កម្ចីប្រមាណ ៥៨ លានដុល្លារ និងពន្ធបន្ទាប់ពីទទួលបាន ប្រាក់ចំណេញ ចំនួន ២ លាន ដុល្លារផងដែរ ។

មូលនិធិរូបិយវត្ថុ អន្ដរជាតិ “អាយ អឹម អេហ្វ” បានព្យាករណ៍ថា កំណើនសេដ្ឋកិច្ចកម្ពុជា នៅក្នុងឆ្នាំ២០១២ នឹងកើន ឡើង ចន្លោះពី៧-៨ភាគរយ ។
នាពេលបច្ចុប្បន្ននេះ កម្ពុជា មានក្រុមហ៊ុនពាណិជ្ជកម្មប្រមាណ ៥០៣ ក្រុមហ៊ុន និងមាន ២០ ភាគរយកំពុងដំណើរ ការនៅ ក្នុងរាជធានីភ្នំពេញ ។

យោងតាម ក្រសួងពាណិជ្ជកម្មកម្ពុជា បានឱ្យដឹងថា ការនាំចូល របស់កម្ពុជា ពីវៀតណាម ក្នុងអំឡុងពេល ៨ ខែឆ្នាំមុន បានកើន ឡើង ៤៣ ភាគរយ ស្មើនឹងទឹកប្រាក់ចំនួន ៩៧៦ លានដុល្លារ ធៀបនឹងឆ្នាំ ២០១០ តួលេខនេះកើនឡើង ។ ដោយឡែក ការនាំ ចេញវិញ ក៏កើនឡើងដែរ រហូតដល់ ១១៦ ភាគរយ ស្មើនឹងទឹកប្រាក់ចំនួន ១០៥,២ លានដុល្លារ ។

ផ្អែកតាមលទ្ធផល នៃកំណើនសេដ្ឋកិច្ចកម្ពុជា ពាណិជ្ជកម្មវៀណាម ទាំងឡាយនាពេលបច្ចុប្បន្ននេះ កំពុងស្ថិតក្នុងការ ប្រកួត ប្រជែងគ្នា ជាមួយបណ្ដាក្រុមហ៊ុន ជាច្រើនទៀត កំពុងប្រតិបត្ដិការនៅកម្ពុជា ។

នៅមុនពេលធនាគារ “Maritime Bank” មកដល់ កម្ពុជា មានធនាគារពាណិជ្ជកម្មបរទេស ចំនួន ២៥ធនាគារ និង មានសាខា ចំនួន ៤ រួមទាំងសាខា ក្នុងស្រុក ២១ កន្លែងផ្សេងទៀត ។

ធនាគារបរទេស មានប្រមាណ ៦៥ ភាគរយ ដែលធនាគារទាំងនេះ ស្ថិតក្នុងការចែកចាយ លើទីផ្សារនៃប្រព័ន្ធធនាគារ ពិសេស ធនាគារទាំងនោះ មានឥទ្ធិពលខ្លាំងក្លា និងមានធនាគារធំៗ ចំនួន ៤ ផងដែរ ក្នុងនោះ មានធនាគារ អេស៊ីលីដា ធនាគារ កាណាឌីយ៉ា ធនាគារ “Campubank ” និងធនាគារ “ANZ Royal” ។

សូមបញ្ជាក់ថា ធនាគារវៀតណាមចំនួន ៣ ដែលមានវត្ដមាន ប្រតិបត្ដិការ នៅក្នុងប្រទេសកម្ពុជា ក្នុងនោះមាន “Agribank ” ធនាគារ “BIDV” និងធនាគារ “Sacombank ”ដែលស្ថិតក្នុងការប្រកួត ប្រជែងគ្នា លើទីផ្សារក្នុងប្រទេសកម្ពុជា ៕

http://www.dap-news.com

បានផ្សាយ​ក្នុង Uncategorized | បញ្ចេញមតិ

សូចនាករម៉ាក្រូសេដ្ឋកិច្ច

សូចនាករម៉ាក្រូសេដ្ឋកិច្ច

ជាទូទៅ​ស្ថានភាព​ ម៉ាក្រូសេដ្ឋកិច្ច​នៅ​ឆ្នាំ ២០១០ មាន​លក្ខណៈ​ល្អ​ប្រសើរ ហើយ​កំពុង​ងើប​ឡើង​វិញ​តាម​ទម្រង់​ជា​អក្សរវេ «V» បន្ទាប់ពី​ទទួល​ផល​ប៉ះពាល់​យ៉ាង​ធ្ងន់ធ្ងរ ដែល​បណ្ដាល​មក​ពី​វិបត្តិ​កលិយុគ​ហិរញ្ញវត្ថុ​អន្តរជាតិ ការ​ធ្លាក់​ចុះ​សេដ្ឋកិច្ច​ពី​ព្យុះ​កេតសាណា និង​ពី​ការ​ប្រឈម​ក្នុង​កាតព្វកិច្ច​ការពារ​អធិបតេយ្យភាព និង​បូរណភាព​ទឹកដី ក្នុង​ឆ្នាំ ២០០៨ និង ២០០៩ ។ កំណើន​សេដ្ឋកិច្ច​នៅ​ឆ្នាំ ២០១០ សម្រេច​បាន ៦% ក្នុង​នោះ​វិស័យ​កសិកម្ម​មាន​កំណើន ៤% វិស័យ​ឧស្សាហកម្ម​មាន​កំណើន ១៣,៥% និង​វិស័យ​សេវាកម្ម មាន​កំណើន ៣,១% ។

តាម​ ការ​ព្យាករណ៍​ដោយ​ប្រយ័ត្នប្រយែង និង​ដោយ​ផ្អែក​លើ​និន្នាការ​សេដ្ឋកិច្ច​ដើម​ឆ្នាំ​នេះ កំណើន​សេដ្ឋកិច្ច​ឆ្នាំ ២០១១ នេះ​អាច​នឹង​សម្រេច​បាន​ក្នុង​រង្វង់​ជុំវិញ ៦% ដូច​បាន​គ្រោង​ទុក​នៅ​ក្នុង​ច្បាប់​ស្ដី​ពី​ហិរញ្ញវត្ថុ​សម្រាប់​ការ​គ្រប់​ គ្រង​ឆ្នាំ ២០១១ ។ កំណើន​នេះ​បាន​មក​ពី​កំណើន​វិស័យ​កសិកម្ម​ប្រមាណ ៤,១% ដោយសារ​កំណើន​ដំណាំ​កៅស៊ូ ដំឡូង​មី ជា​ពិសេស​កំណើន​ផលិតកម្ម​ស្រូវ ដែល​ជា​ផ្លែផ្កា​នៃ​ការ​អនុវត្ត​ឯកសារ​គោល​នយោបាយ​ស្ដី​ពី​ការ​ជំរុញ​ ផលិតកម្ម​ស្រូវ និង​ការ​នាំ​ចេញ​អង្ករ​របស់​រាជរដ្ឋាភិបាល ។ វិស័យ​ឧស្សាហកម្ម​អាច​នឹង​មាន​កំណើន ៩,២% បន្ទាប់​ពី​វិស័យ​កាត់ដេរ​បាន​ងើប​ឡើង​វិញ ស្រប​នឹង​ការវិ​និយោគ​ក្នុង​អនុវិស័យ​ផ្គុំដំឡើង និង​ការ​រុករករ៉ែ និង​វារី​អគ្គិសនី​កំពុង​ចាប់ផ្ដើម​ដំណើរការ​អាជីវកម្ម ។ កំណើន​ក្នុង​វិស័យ​សេវាកម្ម​អាច​នឹង​សម្រេច​បាន ៥,៧% ដែល​កំណើន​នេះ បាន​មក​ពី​កំណើន​អ្នក​ទេសចរ ការងើប​​ឡើង​វិញ​នៃ​ផ្នែក​អចលនវត្ថុ និង​ផ្នែក​ធនាគារ​និង​ហិរញ្ញវត្ថុ និង​ជួយ​ជំរុញ​ការ​រីក​ចម្រើន​ក្នុង​វិស័យ​នេះ ។

http://mef.gov.kh

បានផ្សាយ​ក្នុង Uncategorized | បញ្ចេញមតិ

អាជ្ញាធរ​ជាតិ​​ព្រះវិហារ និង​​គណៈ​កម្មាធិ​ការ​​ជាតិ​​បេតិភណ្ឌ​​ពិភព​​លោក សូម​​សម្តែង​​នូវការ​​សោក ស្តាយ​​​​យ៉ាង​​ខ្លាំង​បំផុត​​ចំពោះ​សកម្មភាព​នា​​ពេល​ថ្មីៗ​នេះ ដែល​​បាន​ធ្វើ​ឡើង​​ដោយ​​អ្នក​ជាតិ​​និយម​​ជ្រុល​​​​​ថៃ​​មួយ​​ក្រុ​ម

សេចក្តីថ្លែងការណ៍រួម

អាជ្ញាធរជាតិ ​ព្រះវិហារ និង​គណៈកម្មាធិការ​ជាតិ​បេតិភណ្ឌ​ពិភព​លោក សូម​សម្តែង​នូវការ​សោក ស្តាយ​​​យ៉ាង​ខ្លាំង​បំផុត​ចំពោះសកម្មភាព​នា​ពេលថ្មីៗ​នេះ ដែល​បាន​ធ្វើឡើង​ដោយ​អ្នក​ជាតិ​និយម​ជ្រុល​​​​ថៃ​មួយ​ក្រុ​ម​ រួមមាន​កាធ្វើបាតុកម្ម​នៅខាង​ក្រៅ​បរិវេណ​ការិយា​ល័យ​អង្គការ​សហប្រជា​ជាតិ​ នៅ​ទី​ក្រុង​​​​​បាង​កក និងនាំ​ពួកសកម្ម​ជនមួយ​ក្រុមធំ​មកដាក់​តាំង​ព្រះពុទ្ធ​ដិមាករ​នៅ​លើ​​ ភ្នំទ្រព្យ ដែល​​ស្ថិត​នៅជិត​ប្រា​សាទ​​​ព្រះ​វិហារ និងស្ថិត​នៅយ៉ាង​ជ្រៅក្នុង​តំបន់​គ្មាន​កង​ទ័ព​​បណ្តោះ​អាសន្ន​(Provisional Demilitarized Zone) ដែល​កំណត់​ដោយ​តុ​លាការ​យុត្តិធម៌​អន្តរជាតិ​(International Court of Justice)។ ព័ត៌មាន​នៃ​សកម្មភាព​ទាំង​នេះត្រូវ​បាន​ផ្សព្វផ្សាយ​ដោយ​ប្រព័ន្ធ​​ផ្សព្វ​ ផ្សាយ​របស់​ប្រទេស​ថៃ ដែលរួមមាន 15th Move ដែល​ចេញ​នៅថ្ងៃទី០៨ ខែមករា ឆ្នាំ២០១២ និង Thairath ដែល​ចេញនៅ​ថ្ងៃទី ៨-៩ ខែមករា ឆ្នាំ២០១២​ ​កន្លង​មក​នេះ។

 

អាជ្ញាធរជាតិ ​ព្រះវិហារ និង​គណៈកម្មា​ធិការ​ជាតិ​បេតិភណ្ឌ​ពិភព​លោក​ សូមធ្វើការ​ថ្កោល​ទោស​យ៉ាង​​​​ខ្លាំងចំពោះ​សកម្មភាព​នេះ ដែល​មិនត្រឹម​តែរំលោភ​យ៉ាង​ច្បាស់​ក្រឡែត​លើដីកា​សម្រេច​របស់​​​​​​តុលា​កា​ រយុត្តិធម៌​អន្តរជាតិ​ដែល​ចេញ​នៅថ្ងៃ​ទី១៨ ខែ​កក្កដា ឆ្នាំ​២០១១​ប៉ុណ្ណោះទេ​​ ប៉ុន្តែថែម​ទាំ​ង​ផ្ទុយ​ទៅនឹង​ស្មារតី​​នៃ​លទ្ធផល​វិជ្ជមាន​នៃកិច្ចប្រជុំ​ គណៈកម្មា​ធិការ​ព្រំដែន​ទូទៅ (General Border Committee ) រវាង​រដ្ឋមន្រ្តី​ក្រសួង​ការពារ​ជាតិ​កម្ពុជា និង​រដ្ឋមន្រ្តីក្រសួង​ការពារ​ប្រទេស​នៃរាជាណា​ចក្រថៃ ​ដែល បាន ប្រព្រឹត្ត​ទៅនាថ្ងៃទី២១​​​ខែធ្នូ ឆ្នាំ២០១១ នៅរាជធានី​ភ្នំពេញ។

 

តុលាការ​យុត្តិធម៌​អន្តរជាតិ​បាន​បង្កើត​នូវតំបន់​គ្មានកងទ័ព​បណ្តោះ​អាសន្ន និង​ក៏បាន​ចេញ​ដីកា​សម្រេច​​​ថា​“ភាគីទាំង ​ពីរត្រូវ​ទប់ស្កាត់​នូវរាល់​សកម្មភាព​ណាមួយ​ដែល​អាច​ធ្វើឲ្យ​កាន់​តែធ្ងន់​ ធ្ងរ ឬ ពង្រីក​​​​​ជម្លោះ មុន​តុលាការ ឬធ្វើឲ្យ​កាន់​តែមាន​ការពិបាក​ថែមទៀត​ក្នុងការ​ដោះស្រាយ”​ ក្នុង​ខណៈ​​ដែល​កិច្ចប្រជុំ គណៈកម្មាធិការ​ព្រំដែន​ទូទៅបាន​ចេញនូវ​សេចក្តីថ្លែង​ការណ៍​រួមថា ”ភាគី ​ទាំង​​ពីរ​បាន​ព្រម​ព្រៀង​គ្នា អនុវត្ត​តាមដីការ​សម្រេច​របស់​តុលាការ​យុត្តិធម៌​អន្តរជាតិ ដែល​ចេញ​នៅថ្ងៃ​ទី​​១៨ ខែ​កក្កដា ឆ្នាំ​២០១១ ប្រកប​ដោយ​តម្លាភាព ស្មើភាព និងដែល​អាចផ្ទៀង​ផ្ទាត់បាន ” ។

 

អាជ្ញាធរ ​ជាតិ​ព្រះ​វិហារ និង​គណៈកម្មា​ធិការ​ជាតិ​បេតិ​ភណ្ឌពិភព​លោក​មានការ​ព្រួយ​បារម្ភ​យ៉ាង​ ខ្លាំង​ថា សកម្មភាព​ដែល​ប្រើប្រាស់​ចលនា​ប្រជាជន និង​សាសនានេះ​ ​ត្រូវ​បាន​គេមើល​ឃើញថា​ជា អំពើ​បង្ករ​ហេតុ និង​​ការប៉ុន​ប៉ង​បង្កើន​ភាព​តាន​តឹង និង​រារាំងដល់​ការអភិរក្ស​នៃ​ប្រាសាទ​ព្រះវិហារ ដ៏​មាន​​​តម្លៃ​ដែល​ជា​សម្បត្តិ​បេតិភណ្ឌ​ពិភពលោក និងជា​សម្បត្តិ​បេតិភណ្ឌ​របស់​មនុស្ស​ជាតិ​ទាំង​អស់។

 

អាជ្ញាធរ ​ជាតិ​ព្រះ​វិហារ និង​គណៈ​កម្មាធិការ​ជាតិ​បេតិភណ្ឌ​ពិភព​លោក សូម​ជម្រុញ្ឲ្យ​ភាគីទាំង​ពីរ​គោរព តាម​ដីកាស​ម្រេច​របស់​តុលាការ​យុត្តិធម៌​អន្តរជាតិ និង​លទ្ធផល​នៃ​កិច្ច​ប្រជុំ​​នាពេលថ្មីៗ​នេះ​របស់​គណៈ​កម្មាធិការ​ព្រំដែន​ ទូទៅ ហើយមាន​សេចក្តី​សង្ឃឹម​​យ៉ាង​មុតមាំ​ថា អ្នក​ជាតិ​និយម​ជ្រុល​​ថៃ​ទាំង​អស់ នឹង មិន​ធ្វើសកម្មភាព​ណាមួយ​ឡើយ​ ដែល​អាចជះ​ឥទ្ធិពល​អវិជ្ជមាន​ដល់​ទំនាក់​ទំ​នង​​​ល្អ​​ដែល​ទើបបាន​បង្កើត​ ឡើង​នា​ពេល​ថ្មីៗនេះ រវាង​ប្រទេស​ជិត​ខាង និង​ប្រជាជន​ទាំងពីរ​ដែល​​​​ចង់​រស់​នៅប្រកប​ដោយ​សុខ​សន្តិភាព និងសុខ​ដុម​រមនា​នៅ​ក្នុងពិភព​លោក​មួយ​ដែល​ស៊ីវិល័យ និង​ទំនើប។

 

រាជធានី​ភ្នំពេញ, ថ្ងៃទី១៣​ខែមករា ឆ្នាំ២០១២

គណៈ​កម្មាធិការ​ជាតិបេតិភណ្ឌ​ពិភពលោក                                       អាជ្ញាធរ​ជាតិ​ព្រះវិហារ

បានផ្សាយ​ក្នុង Uncategorized | បញ្ចេញមតិ

សេចក្តី​ប្រកាស​ព័ត៌មាន ស្តីពី​លទ្ធផល​នៃ​សម័យ​ប្រជុំ​ពេញ​អង្គគណៈ​រដ្ឋមន្ត្រី

សេចក្តីប្រកាសព័ត៌មាន

ស្តីពីលទ្ធផលនៃសម័យប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី

ថ្ងៃទី ១៣  ខែ ​មករា​ ​ឆ្នាំ២០១២

ថ្ងៃទី ១៣ ខែ មករា ឆ្នាំ២០១២ វេលាម៉ោង ៨​ និង៣០នាទីព្រឹក នៅវិមាន​សន្តិភាព​មានបើក​សម័យ​ប្រជុំ​ពេញ​អង្គ​គណៈរដ្ឋមន្ត្រី ក្រោមអធិបតីភាពដ៍ខ្ពង់ខ្ពស់បំផុតរបស់ សម្តេច​អគ្គ​មហា​សេនា​បតីតេជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​​​នៃព្រះរាជាណាចក្រកម្ពុជា ក្នុងអាណត្តិទី ៤ ដើម្បីឆ្លងៈ

១ -​សេច​ក្តី​ព្រាង​​កម្មវិធីវិនិយោគសាធារណៈ បីឆ្នាំរំកិល ២០១២-២០១៤​​​​​ ។

២-សេច​ក្តី​ព្រាង​ព្រះរាជក្រឹត្យ ស្តីពីការបង្កើតគណៈ​កម្មាធិការជាតិគ្រប់គ្រង​និង​អភិវឌ្ឍ​​តំបន់​ឆ្នេរសមុទ្រកម្ពុជា​ ។

៣-​សេច​ក្តី​ព្រាង​សារាចរណែនាំ ស្តីពីការអភិវឌ្ឍតំបន់ឆ្នេរសមុទ្រ​នៃព្រះរាជាណា​ចក្រ​កម្ពុជា ។

៤-​​បញ្ហា​ផ្សេងៗ ៖

ក្រោយ​ពី​បាន​ស្តាប់របាយការណ៍ និងមតិពិភាក្សាផ្លាស់ប្តូរយោបល់រួចមក កិច្ចប្រជុំពេញអង្គ​គណៈរដ្ឋ​មន្ត្រី​បាន​សម្រេច​​​អនុម័ត​នូវ​៖

I- សេច​ក្តី​ព្រាង​​កម្មវិធីវិនិយោគសាធារណៈ បីឆ្នាំរំកិល ២០១២-២០១៤​​​​​ ៖

ដោយ​​បាន ​​ទទួល​ការ​គាំទ្រ​ និង​កិច្ច​សហការ​យ៉ាង​ជិត​ស្និទ្ធ​ពី ក្រសួង​សេដ្ឋ​កិច្ច​​និង​ហិរញ្ញវត្ថុ​ ឧត្តមក្រុម​ប្រឹក្សា​សេដ្ឋកិច្ច​ជាតិ និង​ គណៈ​កម្មាធិការ​​នីតិ​សម្បទានិង​អភិវឌ្ឍន៍​កម្ពុជា ក្រសួង​ផែនការបាន​រៀប​ចំ​ សេច​ក្តី​ព្រាង​​កម្មវិធីវិ​និយោគ​សាធារណៈ បីឆ្នាំរំកិល ២០១២-២០១៤​​​នេះ​ឡើង​ដោយ​ផ្អែក​លើ​យុទ្ធសាស្រ្ត​ចតុកោណ​​ដំណាក់​កាល​ទី​២ របស់​រាជរដ្ឋាភិបាល​ និង​ ផែន​ការ​យុទ្ធសាស្រ្ត​អភិវឌ្ឍន៍ជាតិ​(ផ.យ.អ.ជ) បច្ចុប្បន្ន​កម្ម​ ២០០៩-​២០១៣ ដែល​ទទួល​បាន​ការ​អនុ​ម័ត​ពី​​ស្ថាប័ន​នីតិប្បញត្តិ​កាល​​ពី​ថ្ងៃទី ៣១ ខែ​ឧសភា ឆ្នាំ ២០១០​។ ​​ ​

​គោល​បំណង​សំខាន់​នៃ​កម្ម​វិធី​វិនិយោគ​សាធារណៈ​(ក.វ.ស) បីឆ្នាំ​រំកិល​២០១២-២០១៤​ គឺ​ធ្វើ​ការ​បង្ហាញ​ពី​ទិន្នន័យ​គម្រោង​វិនិយោគ​ ដែល​មាន​អាទិភាព​ខ្ពស់​របស់​ក្រសួង​ ស្ថាប័ន​នៃ​រាជរដ្ឋាភិបាល​កម្ពុជា​ ក៏​ដូច​ជា​ដើម្បី​ឈាន​ទៅ​សម្រេច​​បាន​​នូវ​ការ​ធ្វើ​ សុខដុម​នីយកម្ម​ ការងារ​ ផែន​ការ​ ចំណាយ​វិនិយោគ​សាធារណៈ​របស់​រដ្ឋ និង ហិរញ្ញប្បទាន​សហ​ប្រតិបត្តិ​ការ​​ និង​ដើម្បី​ពង្រឹង​យន្ត​ការ​ស្ថាប័ន​សម្រាប់​ការងារ​នេះ​ផង​ដែរ។ ដើម្បី​ធ្វើ​ឲ្យ​សម្រេច​បាន​នូវ​កំណើន​សេដ្ឋ​កិច្ច​(ផ.ស.ស) ៦-៧% និង​អាទិភាព​នានា​ដែល​គាំទ្រ​ប្រជាជន​ក្រីក្រ​​ និង​ជន​បទ ដូច​ជាការ​អភិវឌ្ឍន៍​​កសិកម្ម​ និង​ជនបទ តាមរយៈ​ការ​លើក​កម្ពស់​ផលិត​ភាព​និង​ពិពិធកម្ម​​កសិកម្ម​ ដូច​ដែល​បាន​កំណត់​រួច​មក​ហើយ​នៅ​ក្នុង​ យុទ្ធសាស្រ្ត​ចតុកោណ​​ដំណាក់​កាល​ទី​២​ និង ផ.យ.អ.ជ បច្ចុប្បន្នកម្ម​ ២០០៩-​២០១៣ ​នោះ សេច​ក្តី​ព្រាង​​កម្មវិធីវិ​និយោគ​សាធារណៈ បីឆ្នាំរំកិល ២០១២-២០១៤ បាន​ធ្វើ​ការ​វិភាជធន​ធាន​ប្រមាណ​ ៦៥% សម្រាប់​ការ​វិនិយោគ​នៅ​តំបន់​ជនបទ​​។​​ ​​ ​

II-​សេច​ក្តី​ព្រាង​ព្រះរាជក្រឹត្យ ស្តីពីការបង្កើតគណៈ​កម្មាធិការជាតិគ្រប់គ្រង​និងអភិវឌ្ឍ​តំបន់​​ឆ្នេរសមុទ្រកម្ពុជា ៖​

សេច​ក្តី ​ព្រាង​ព្រះរាជក្រឹត្យ ស្តីពីការបង្កើតគណៈ​កម្មាធិការជាតិគ្រប់គ្រង​និងអភិវឌ្ឍ​តំបន់​​ ឆ្នេរសមុទ្រកម្ពុជា ត្រូវ​បាន​រៀប​ចំ​ឡើង​ដោយ លេខាធិការ​ដ្ឋាន​នៃ​គណៈកម្មការ​អន្តរក្រសួង​ ដើម្បី​ដាក់​ឆ្នេរ​សមុទ្រ​កម្ពុជា​ជា​សមាជិក​ឆ្នេរ​សមុទ្រ​ដែល​ស្អាត​បំផុត​ លើ​សកល​លោក​ តាម​​អនុសាសន៍​ដ៏​ខ្ពង់​ខ្ពស់​របស់​សម្តេច​តេជោ​នាយក​រដ្ឋ​មន្រ្តី​ ដែល ​បាន​លើក​ឡើង​ក្នុង​សុន្ទរកថា​​ ​នា​ឱកាស​ពិធី​អបអរសាទរ​ការ​ដាក់បញ្ចូល​ឆ្នេរ​សមុទ្រ​​កម្ពុជា​ជា​សមាជិក​ ក្លឹប​ឆ្នេរ​សមុទ្រ​ ដែល​​ស្អាត​បំផុត​​លើ​សកល​លោក​ នៅ​ក្រុង​ព្រះ​សីហនុ​កាល​ពី​​ថ្ងៃ​ទី ១១ ខែ កក្កដា ឆ្នាំ​ ២០១១​។​

គណៈ​កម្មាធិការ​​គ្រប់​គ្រង​ និង​អភិវឌ្ឍ​តំបន់​ឆ្នេរ​សមុទ្រ​កម្ពុជា​(គ.អ.ឆ.ក) ​ ដែល​ត្រូវ​បង្កើត​ឡើង​ដោយ​ព្រះ​រាជក្រឹត្យ​នេះ​ នឹង​​ធ្វើ​ជា​សេនាធិការ​ផ្ទាល់​របស់​រាជរដ្ឋាភិបាល​ក្នុង​ការ​គ្រប់​គ្រង​ និង​អភិវឌ្ឍ​នៅ​តំបន់​​ឆ្នេរ​សមុទ្រ​ ដែល​មាន​ឆ្នេរ​សមុទ្រ​ ដីចំណី​ឆ្នេរ​សមុទ្រ តំបន់​រណប កោះ ដៃ​សមុទ្រ ស្ទឹង ព្រែក ផ្លូវ​ទឹក​ដែល​ត​ភ្ជាប់​ទៅ​នឹង​សមុទ្រ​ និង​ផ្ទៃ​ទឹក​ដែល​ជាប់​នឹង​ឆ្នេរ​សមុទ្រ​នៃ​ព្រះ​រាជាណាចក្រកម្ពុជា​​ ប្រកប​ដោយ​និរន្តរភាព​ និង​ការ​ទទួល​ខុស​ត្រូវ​។​

សមាស​ភាព ​នៃ​គណៈ​កម្មាធិការ​ជាតិ​គ្រប់​គ្រង​ និង​អភិវឌ្ឍ​ឆ្នេរ​​សមុទ្រ​កម្ពុជា រួម​​មានៈ នាយក​រដ្ឋ​មន្រ្តី​នៃ​ព្រះ​រាជាណាចក្រ​កម្ពុជា ជា​ប្រធាន​កិត្តិយស​, រដ្ឋ​មន្រ្តី​ក្រសួង​រៀប​ចំ​ដែន​ដី​នគរូបនីយកម្ម​ និង​សំណង់​ជា​​ប្រធាន​, រដ្ឋ​មន្រ្តី​ក្រសួង​បរិស្ថាន​ជា​អនុប្រធាន​, រដ្ឋ​មន្រ្តី​ក្រសួង​ទេសចរណ៍​ជា​អនុប្រធាន​អចិន្ត្រៃយ៍​, ​និង​មាន​តំណាង​មក​ពី​​ក្រសួង​ ស្ថាប័ន​ដទៃទៀត​ជា​សមាជិក​។​

សេចក្តី​ព្រាង​ព្រះរាជ​ក្រឹត្យ​នេះ​មាន​ចំនួន​ ០៦ ជំពូក​ និង ១៤ មាត្រា។​

III​សេច​ក្តី​ព្រាង​សារាចរណែនាំ ស្តីពីការអភិវឌ្ឍតំបន់ឆ្នេរសមុទ្រ​នៃព្រះរាជាណា​ចក្រ​កម្ពុជា ៖

ឆ្នេរ​ សមុទ្រ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ ត្រូវ​បាន​បញ្ចូល​ជា​សមាជិក​ក្លឹប​ឆ្នេរ​សមុទ្រ​ដែល​ស្អាត​បំផុត​លើ​សកល​លោក ​ កាល​ពី​ថ្ងៃទី ២៥ និង​ទី២៦ ខែ​ឧសភា ឆ្នាំ ២០១១ នៅ​ទីក្រុង​ទូបាគូតា ប្រទេស​សេណេហ្គាល់​ ដោយ​ក្លឹប​ឆ្នេរ​ស្អាត​បំផុត​លើ​ពិភព​លោក​ ដោយ​សារ​ភាព​សម្បូរ​បែប​នៃ​ជីវៈ​ចម្រុះ​ ភាព​ប្រណី​ត​នៃ​បរិស្ថាន​ធម្មជាតិ​ តម្លៃ​អេកូឡូស៊ី​សេដ្ឋកិច្ច​សង្គម​ វប្បធម៌ និង​ប្រពៃណី​ក្នុង​តំបន់​ ព្រម​ទាំង​ភាព​ទាក់​ទាញ​​ផ្នែក​ទេស​ចរណ៍​។ ការ​រីក​ចម្រើន​នៃ​វិស័យ​សេដ្ឋ​កិច្ច​ ទេសចរណ៍​ និង​កំណើន​ប្រជាជន​នៅ​ក្នុង​តំបន់​ឆ្នេរ​សមុទ្រ​ នៃ​​​ព្រះ​រាជា​ណា​ចក្រ​កម្ពុជា​​​ទាម​ទារ​ឲ្យ​មាន​ការ​អភិវឌ្ឍន៍​ផ្នែក​ រូបវន្ត​​​សមស្រប​ ដើម្បី​ឆ្លើយ​តប​ទៅ​នឹង​តម្រូវ​ការ​ជាក់​ស្តែង​។

សេច​ក្តី ​ព្រាង​សារាចរណែនាំ ស្តីពីការអភិវឌ្ឍតំបន់ឆ្នេរសមុទ្រ​នៃព្រះរាជាណា​ចក្រ​កម្ពុជា ត្រូវ​បាន​​​​រៀប​ចំ​ឡើង​ដោយ​ក្រសួង​រៀប​ចំ​ដែន​ដី​នគរូបនីយកម្ម​ និង​សំណង់​ ដោយ​ផ្អែក​លើ​ការ​​ស្រាវ​ជ្រាវ​ឯកសារ​ទាំង​ឡាយ​ដែល​កំពុង​ត្រូវ​បាន​អនុវត្ត ​​នៅ​ប្រទេស​នានា​នៅ​ក្នុង​តំបន់​ និង​នៅ​លើពិភពលោក​ និង​មាន​គោលដៅ​គ្រប់​គ្រង​កា​រ​ប្រើប្រាស់​ ថែរក្សា​ការពារ  និង​អភិវឌ្ឍ​តំបន់​ឆ្នេរ​សមុទ្រ​ឲ្យ​​បាន​ត្រឹម​ត្រូវ​មាន​ប្រសិទ្ធ​ភាព​និង ​ចីរភាព​ ដើម្បី​ចៀស​វាង​​ផល​ប៉ះ​ពាល់​អវិជ្ជមាន​នៃ​ការ​អភិវឌ្ឍន៍​មក​លើ​វិស័យ​ ទេសចរណ៍ សេដ្ឋ​កិច្ច​ សង្គម​ បរិស្ថាន វប្បធម៌ និង​ប្រពៃណី​ក្នុង​តំបន់​ឆ្នេរ​សមុទ្រ​។

វិសាល​ ភាព​នៃ​តំបន់​ឆ្នេរ​សមុទ្រ​​កំណត់​ដោយ​សារាចរនេះ​ រួម​មាន​ឆ្នេរ​សមុទ្រ ដីចំណីឆ្នេរ​សមុទ្រ ដីគោក ដីកោះ ដែន​ទឹក និង​ដៃ​សមុទ្រ​ ស្ទឹង​ ព្រែក​ ផ្លូវ​ទឹក​តភ្ជាប់​នឹង​ផ្ទៃ​សមុទ្រ​ ដែល​ស្ថិត​នៅ​តំបន់​ឆ្នេរ​នៃ​​ខេត្ត​ទាំង​៤ (កោះកុង ព្រះសីហនុ កំពត កែប​)​។ ​

សារាចរណែនាំ ស្តីពីការអភិវឌ្ឍតំបន់ឆ្នេរសមុទ្រ​នៃព្រះរាជាណា​ចក្រ​កម្ពុជា ដែល​​ទទួល​បាន​ការ​អនុម័ត​ពី​អង្គប្រជុំ​ពេញ​អង្គ​គណៈរដ្ឋ​មន្រ្តី​ មិន​មាន​ប្រតិសកម្ម​ក្នុង​ការ​អនុវត្ត​ ក៏​ដូច​ជា​មិន​មានផល​ប៉ះពាល់​ជា​មួយ​​​​​អនុ​សញ្ញា​ ម៉ុង​តេណេក្រូ ឆ្នាំ ១៩៨២ ស្តី​ពី​ច្បាប់​សមុទ្រ​ដែល​ទទួល​ស្គាល់​ដោយ​អង្គការ​សហប្រជាជាតិ​នោះ​ឡើយ​។​

IV​បញ្ហា​ផ្សេងៗ ៖

យោង​តាម​សំណើ​របស់​ក្រសួង​ធនធាន​ទឹក​ និង​ឧតុនិយម​ និង​ក្រសួង​កសិកម្ម រុក្ខាប្រមាញ់​និង​នេសាទ​ សម្តេច​​អគ្គមហាសេនា​បតី​តេជោ​ ហ៊ុន សែន បាន ​មាន​ប្រសាសន៍​កំណត់​ថា ការ​អនុញ្ញាត​ឲ្យ​នាំ​ចេញ​ត្រី​ទឹក​សាប​​ពី​កម្ពុជា​នៅ​តែ​បន្ត​អនុវត្ត​ជា​ ធម្មតា​ លើក​លែង​តែ​មាន​ការ​ណែ​នាំ​ជា​ថ្មីទៀត​​។​

អង្គប្រជុំគណៈរដ្ឋមន្ត្រី បានបិទសម័យប្រជុំនៅវេលាម៉ោង ១១ និង ៣០ នាទី។

រាជធានីភ្នំពេញ ថ្ងៃទី១៣ ខែ​​ មករា​ ឆ្នាំ២០១២

01132012DC-OCM

ប្រភព http://www.pressocm.gov.kh

បានផ្សាយ​ក្នុង Uncategorized | បញ្ចេញមតិ

ស្ពានអាកាសទីបី នឹងត្រូវសាងសង់ ជាពីរដំណាក់កាល ប្រើរយៈពេល២៦ ខែ និងចំណាយ ប្រាក់ប្រមាណ១៧ លានដុល្លារ

ភ្នំពេញៈ យោងតាមគេហទំព័រ របស់សាលារាជ ធានីភ្នំពេញ បានឲ្យដឹងថា បន្ទាប់ពីប្រមុខ រាជរដ្ឋាភិបាលកម្ពុជា សម្រេចឲ្យសាងសង់ ស្ពានអាកាសស្ទឹង មានជ័យរួចមក ក្រុមអ្នកជំនាញរបស់ ក្រុមហ៊ុន OCIC រួមទាំងមន្ត្រី បច្ចេកទេសរបស់ សាលារាជធានីភ្នំពេញ កំពុងរៀបចំគម្រោង ក្នុងការផ្តើមអនុវត្តន៍កសាងស្ពានអាកាសទី៣ នេះជា២ ដំណាក់ កាល ដែលមាន តំលៃជាង១០ លាន ដុល្លារ។

គេហទំព័រសាលារាជធានីឲ្យដឹងទៀតថា ប្រតិបត្តិការស្ថាបនានឹងបែងចែកជា ២ដំណាក់កាលនេះគឺ ដំណាក់ កាលទី១.សាងសង់ស្ពានអាកាសមេ០២ ស្ពានរូងក្រោមដី០១ ដោយប្រើរយៈ ពេលសាងសង់ចំនួន១៨ ខែ និងត្រូវចំណាយថវិកាអស់ប្រមាណជាង១២ លានដុល្លារសហរដ្ឋអាមេរិក និង ដំណាក់កាល ទី២.សាងសង់ ស្ពានបែកខ្នែងចំនួន០១ និងស្ពានឆ្លងកាត់ប្រឡាយចំនួន០២ ដោយប្រើរយៈពេលសាងសង់ចំនួន៨ ខែ និងចំណាយអស់ថវិកាប្រមាណជិត ៥លានដុល្លារសហរដ្ឋអាមេរិក។

ក្នុងឱកាសសម្ពោធស្ពានអាកាស៧មករា សម្តេចតេជោនាយករដ្ឋមន្ត្រី ហ៊ុន សែន បានលើកឡើងពីកិច្ច បន្តការស្ថាបនាស្ពានអាកាសទីបី ដោយបានបញ្ជាក់ពីប្រភពថវិកា ដែលនឹងត្រូវយកមក ប្រើប្រាស់ក្នុង ការអនុវត្តគម្រោងមួយនេះ ត្រូវចំណាយអស់ជិត ១៨លានដុល្លារ គឹបានមកពីការវិនិយោគតំបន់ទីក្រុង រណបរបស់ក្រុមហ៊ុនOCIC ជ្រោយចង្វារនោះឯង ក្រោមយុទ្ធសាស្ត្រ “យកក្រុង ចិញ្ចឹមក្រុង”។

គួរបញ្ជាក់ថា ស្ថានភាពចរាចរណ៍ចំណុចប្រសព្វ ស្ពានស្ទឹងមានជ័យបច្ចុប្បន្ន មានសភាពស្មុគស្មាញ មានការកកស្ទះស្ទើរជាប្រចាំ អាជ្ញាធររាជធានីភ្នំពេញបានសុំគោលការណ៍ពី សម្តេចតេជោ ធ្វើការសិក្សាលទ្ធភាព សាងសង់ស្ពានអាកាសទីបី ។

ឆ្លងកាត់ការសិក្សាអស់រយៈពេលយ៉ាងយូរ និងកិច្ចប្រជុំដ៏ស្វិតស្វាញ ជាច្រើនលើក ច្រើនសារ សាលារាជធានី មន្ទីរសាធារណការ ក្រុមហ៊ុនOCIC និងក្រុមហ៊ុន ស៊ីណូប៉ាស៊ីហ្វិក បានរកឃើញនូវដំណោះស្រាយមួយដ៏ប្រសើរ ក្នុងចំណោមជំរើសចំនួន៦ ដោយសាងសង់ ស្ពានអាកាសមួយ ដែលស្ថិតក្នុង សង្កាត់ស្ទឹងមានជ័យ (ខណ្ឌមានជ័យ) សង្កាត់ទំនប់ទឹក (ខណ្ឌចំការមន) និងសង្កាត់បឹងសាឡាង (ខណ្ឌទួលគោក) ដែលជា ជម្រើសទី៦ ពីព្រោះជាជម្រើសដែលល្អជាងគេ នឹងអាច ដោះស្រាយបញ្ហាចរាចរគ្រប់ប្រភេទ មានលក្ខណៈ យុទ្ធសាស្ត្រយូរអង្វែង និងធានាដោះស្រាយបញ្ហាកកស្ទះចរាចរ។ រីឯការសាងសង់ ចំពោះជម្រើសនេះ គេអាចអនុវត្តន័ជាដំណាក់ៗ បានទៅតាមលទ្ធភាពហិរញ្ញវត្ថុ។

ស្ពានអាកាសនេះ ត្រូវបានសិក្សាប្លង់មេរួចរាល់ តាមលក្ខណៈបច្ចេកទេស សាងសង់ស្ពានអាកាសធំ ពីបេតុងអារមេស្របពីលើផ្លូវលេខ ២៧១ ត្រង់ចំនុចភ្លើងស្តុបមានទទឹង ១៤.៨០ម៉ែត្រ សម្រាប់ចរាចរទ្វេរទិស ដោយមាន ០២ខ្សែទៅ និង០២ខ្សែមក, សាងសង់ស្ពានអាកាសតូចពីរឯកទិស ពីបេតុងអារមេមាន ទទឹង៦.៥០ម៉ែត្រ និងសាងសង់ស្ពានបេតុងមួយទៀ តជំនួសស្ពានបាឡេដែលមានទទឹង ៨ម៉ែត្រ, អ៊ុតកៅស៊ូអមសង្ខាងស្ពានទទឹងពី ៥.៥០ម៉ែត្រ ទោ៧ម៉ែត្រ និងចិញ្ចើម ៣ម៉ែត្រ, កំពស់សុវត្តិភាពក្រោមស្ពាន ៥.២០ម៉ែត្រ ក្រៅពីនេះការស្ថាបនាលូ ច្រាំងបេតុងប្រឡាយជើងទេរ សួនច្បារ ខឿនបែងចែកទ្រូងស្ពាន ដំឡើងបង្គោលភ្លើង លាបគំនូសចរាចរ ដាក់ស្លាកចរាចរជាដើម៕

ប្រភព http://www.dap-news.com

បានផ្សាយ​ក្នុង Uncategorized | បញ្ចេញមតិ

ស្ពានអាកាសថ្មីជាចំណងដៃថ្ងៃមហាជ័យជំនះ៧មករា

 

បានផ្សាយ​ក្នុង Uncategorized | បញ្ចេញមតិ

ខួបអនុស្សាវរីយ៍លើកទី៣៣ ថ្ងៃមហាជ័យជំនះ៧មករា

កាលពីព្រឹកថ្ងៃទី៧ខែមករាឆ្នាំ២០១២នៅសាលសន្និសីទនៃក្រសួងការពារជាតិវៀតណាម បានប្រារព្ធពិធីមិទ្ទិញខួបអនុស្សាវរីយ៍លើកទី៣៣ ថ្ងៃមហាជ័យជំនះ៧មករា ក្រោមអធិបតីភាព លោកជំទាវ ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រីប្រចាំការនៃរាជរដ្ឋាភិបាលកម្ពុជា និងជាប្រធានសមាគមមិត្តភាពកម្ពុជា វៀតណាម។ ចូលរួមក្នុងពិធីនោះរួមមាន ឯកឧត្តម លោកជំទាវ ឥស្សរជនជាន់ខ្ពស់នៃសាធារណរដ្ឋសង្គមនិយមវៀតណាម ឥស្សរជនជាន់ខ្ពស់នៃរាជរដ្ឋាភិបាលកម្ពុជា មន្ត្រីស្ថានទូតកម្ពុជាប្រចាំការនៅវៀតណាម អតីតអ្នកជំនាញការវៀតណាមដែលបានចុះជួយកម្ពុជា និងនិស្សិតកម្ពុជាដែលកំពុងសិក្សានៅសាធារណរដ្ឋសង្គមនិយមវៀតណាម។

បានផ្សាយ​ក្នុង Uncategorized | បញ្ចេញមតិ