ធនាគារ ជាច្រើន របស់វៀតណាម គ្រោងនឹង វិនិយោគទុន នៅក្នុង ប្រទេសកម្ពុជា

វៀតណាមៈ យោងតាម គេហទំព័រវៀតណាម “បាវម័រ” ចុះផ្សាយ នៅថ្ងៃទី១៦ ខែមករា ឆ្នាំ ២០១២ ថា ធនាគារ ជាច្រើន របស់ វៀតណាម គ្រោង នឹងវិនិយោគទុន នៅក្នុងប្រទេសកម្ពុជា ។ មានធនាគារវៀតណាមជាច្រើន មានផែនការ គ្រោងនឹងបណ្ដាក់ទុន នៅកម្ពុជា ដោយពួកគេយល់ឃើញ ថា ឆ្នាំនេះ អំណោយផល សម្រាប់ការវិនិយោគទុន ។

ធនាគារ “Maritime Bank” និង“Sai Gon – Hanoi Commercial Bank” កំពុងរៀបចំ ផែនការដើម្បី បង្កើតសាខារបស់ខ្លួន នៅ ក្នុង ប្រទេសកម្ពុជា ។ ជាមួយគ្នានេះដែរ ការបើកដំណើរការ នៃការបង្កើតសាខា វិនិយោគទុនបរទេស គឺធ្វើឡើងនៅក្នុងឆ្នាំនេះ ។

ធនាគារ ក៏បានសម្រេចចិត្ដ ចូលរួមក្នុងដំណើរការ ប្រតិបត្ដិការ ដោយផ្អែកលើសុវត្ថិភាព ការធានារ៉ាប់រង ក្នុងនោះ អាចមាននៅ ក្នុងប្រទេសឡាវ និងកម្ពុជា ។

ធនាគារ “SHB” កំពុងអនុវត្ដ ដំណើរចុងក្រោយរបស់ខ្លួន ដើម្បីឈានដល់ ការបើកសាខា នៅក្នុងប្រទេសកម្ពុជា ។ ធនាគារ មួយនេះ បានធ្វើបទបង្ហាញ ឱ្យដឹងថា ធនាគារបានសិក្សារួចហើយដែរថា តើកម្ពុជាមានទីផ្សារប្រកបដោយ សក្ដានុពល សម្រាប់ផ្ដល់នូវប្រតិបត្ដិការធនាគារ ។

លោក លី ហូ ឌុក “Le Huu Duc” មន្ដ្រីជាន់ខ្ពស់ ជាអនុរដ្ឋមន្ដ្រី ក្រសួងការពារជាតិ និងជាប្រធានក្រុមប្រឹក្សា គ្រប់គ្រង ពាណិជ្ជ កម្មផ្នែកកងទ័ព និងធនាគារហ៊ុន “MB ” បានលើកឡើងថា ការបើកឱ្យដំណើរការ សាខាធនាគារ នៅកម្ពុជា ក្នុងឆ្នាំមុន វាផ្ដល់ ឱ្យ យើងទទួលបាន ការអភិវឌ្ឍន៍ ដែលនេះជាយុទ្ធសាស្ដ្រ នៅឥណ្ឌូចិន ។

លោកបានបន្ដថា ធនាគារ “Martime Bank” សាខានៅភ្នំពេញ រំពឹងថា នឹងប្រែក្លាយ ជាស្ពានហិរញ្ញវត្ថុរឹងមាំ ដល់វៀតណាម ឡាវ និងកម្ពុជា និងបន្ដដល់សហគមន៍កម្ពុជា ថែមទៀត ។

លោក តាន់ ដេ ហាញ់ “Than The Hanh” នាយកគ្រប់គ្រង ធនាគារហ៊ុន “MB ”នៅកម្ពុជា បានលើកឡើងថា ក្នុងអំឡុង ប៉ុន្មាន ឆ្នាំថ្មីៗនេះ កម្ពុជាមានការរីកចម្រើន ច្រើនគួរឱ្យកត់សម្គាល់ ប៉ុន្ដែ ការផ្ដល់ឥណទាន និងសេវាកម្ម ផ្នែកធនាគារ នៅមានដែន កំណត់នៅឡើយ ។ កំណើនទុន ហាក់បីដូចជា កើនឡើងយឺត ព្រោះថា សេវាកម្មធនាគារ នៅមិនទាន់ប្រសើរនៅឡើយ ។

លើសពីនេះ សេវាកម្ម ដោយប្រើកាត និងទីផ្សារផ្ទៃក្នុង របស់ធនាគារ មិនទាន់មាន ការអភិវឌ្ឍន៍ឈាននៅឡើយ។ពាណិជ្ជកម្ម នៃអត្រាប្ដូរប្រាក់បរទេស និងទីផ្សារបម្រុង ជាផ្នែកមួយដែលសំខាន់ណាស់ ។

ទោះជាយ៉ាងនេះក្ដី ធនាគារ “Sacombank ” ទទួលបានជោគជ័យផងដែរ នៅកម្ពុជា ហើយធនាគារនេះបាន បង្កើតឡើងនៅ កម្ពុជា នៅក្នុងខែមិថុនា  ឆ្នាំ២០០៩ ដែលមានសាខា នៅរាជធានីភ្នំពេញ ។

នៅក្នុងខែតុលា ឆ្នាំមុន ធនាគារមួយនេះ បានសម្រេចចិត្ដ រៀបចំផែនការវិនិយោគ ឱ្យកើនឡើង១០០ភាគរយ នៅ កម្ពុជា ។ សម្រាប់ឆ្នាំ២០១០ និងដើមឆ្នាំ ៩ ខែក្នុងឆ្នាំ២០១១ ធនាគារមួយនេះ ដែលធ្វើប្រតិបត្ដិការ នៅកម្ពុជាមានទុនចល័ត សរុបចំនួន ៤០ លានដុល្លារ ក្នុងនោះ ផ្ដល់ប្រាក់កម្ចីប្រមាណ ៥៨ លានដុល្លារ និងពន្ធបន្ទាប់ពីទទួលបាន ប្រាក់ចំណេញ ចំនួន ២ លាន ដុល្លារផងដែរ ។

មូលនិធិរូបិយវត្ថុ អន្ដរជាតិ “អាយ អឹម អេហ្វ” បានព្យាករណ៍ថា កំណើនសេដ្ឋកិច្ចកម្ពុជា នៅក្នុងឆ្នាំ២០១២ នឹងកើន ឡើង ចន្លោះពី៧-៨ភាគរយ ។
នាពេលបច្ចុប្បន្ននេះ កម្ពុជា មានក្រុមហ៊ុនពាណិជ្ជកម្មប្រមាណ ៥០៣ ក្រុមហ៊ុន និងមាន ២០ ភាគរយកំពុងដំណើរ ការនៅ ក្នុងរាជធានីភ្នំពេញ ។

យោងតាម ក្រសួងពាណិជ្ជកម្មកម្ពុជា បានឱ្យដឹងថា ការនាំចូល របស់កម្ពុជា ពីវៀតណាម ក្នុងអំឡុងពេល ៨ ខែឆ្នាំមុន បានកើន ឡើង ៤៣ ភាគរយ ស្មើនឹងទឹកប្រាក់ចំនួន ៩៧៦ លានដុល្លារ ធៀបនឹងឆ្នាំ ២០១០ តួលេខនេះកើនឡើង ។ ដោយឡែក ការនាំ ចេញវិញ ក៏កើនឡើងដែរ រហូតដល់ ១១៦ ភាគរយ ស្មើនឹងទឹកប្រាក់ចំនួន ១០៥,២ លានដុល្លារ ។

ផ្អែកតាមលទ្ធផល នៃកំណើនសេដ្ឋកិច្ចកម្ពុជា ពាណិជ្ជកម្មវៀណាម ទាំងឡាយនាពេលបច្ចុប្បន្ននេះ កំពុងស្ថិតក្នុងការ ប្រកួត ប្រជែងគ្នា ជាមួយបណ្ដាក្រុមហ៊ុន ជាច្រើនទៀត កំពុងប្រតិបត្ដិការនៅកម្ពុជា ។

នៅមុនពេលធនាគារ “Maritime Bank” មកដល់ កម្ពុជា មានធនាគារពាណិជ្ជកម្មបរទេស ចំនួន ២៥ធនាគារ និង មានសាខា ចំនួន ៤ រួមទាំងសាខា ក្នុងស្រុក ២១ កន្លែងផ្សេងទៀត ។

ធនាគារបរទេស មានប្រមាណ ៦៥ ភាគរយ ដែលធនាគារទាំងនេះ ស្ថិតក្នុងការចែកចាយ លើទីផ្សារនៃប្រព័ន្ធធនាគារ ពិសេស ធនាគារទាំងនោះ មានឥទ្ធិពលខ្លាំងក្លា និងមានធនាគារធំៗ ចំនួន ៤ ផងដែរ ក្នុងនោះ មានធនាគារ អេស៊ីលីដា ធនាគារ កាណាឌីយ៉ា ធនាគារ “Campubank ” និងធនាគារ “ANZ Royal” ។

សូមបញ្ជាក់ថា ធនាគារវៀតណាមចំនួន ៣ ដែលមានវត្ដមាន ប្រតិបត្ដិការ នៅក្នុងប្រទេសកម្ពុជា ក្នុងនោះមាន “Agribank ” ធនាគារ “BIDV” និងធនាគារ “Sacombank ”ដែលស្ថិតក្នុងការប្រកួត ប្រជែងគ្នា លើទីផ្សារក្នុងប្រទេសកម្ពុជា ៕

http://www.dap-news.com

About these ads

អំពី NobVeasna

I am a student of International Economics at National Economic University, Hanoi, Vietnam
អត្ថបទនេះត្រូវបាន​ផ្សាយក្នុង Uncategorized។ ប៊ុកម៉ាក តំណភ្ជាប់​អចិន្ត្រៃ​យ៍​

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបភាព​ពី Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s